2024-06-21
គិត បុប្ផា
2024-06-21
គិត បុប្ផា
ភ្នំពេញ៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) គឺជាមធ្យោបាយពង្រឹងសមត្ថភាពជំនាញសហគ្រិនភាពបន្ថែម ដល់ម្ចាស់រោងចក្រ សហគ្រាស ដើម្បីអាចមានលទ្ធភាពផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅកន្លែងផ្សេងៗបាន។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បើតាមការលើកឡើងបន្ថែមរបស់ ឯកឧត្តម ហេង សួរ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ TVET មិនមែនជាកម្មវិធីបណ្តុះបណ្តាលសម្រាប់តែបុគ្គលិកក្នុងវិស័យ SMEs ឬយុវជនមកក្រីក្រ និងងាយរងហានិភ័យប៉ុណ្ណោះទេ តែ TVET ក៏បង្កើតឡើងសម្រាប់ម្ចាស់សហគ្រាសអភិវឌ្ឍន៍ខ្លួនផងដែរ។ ឯកឧត្តម ហេង សួរ បញ្ជាក់ថា ចំពោះម្ចាស់រោងចក្រ សហគ្រាស ដែលមានបំណងបង្កើនការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ ការលក់ ការទំនាក់ទំនងភ្ញៀវ និងគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម គួរជ្រើសរើសយក TVET ជាកន្លែងបណ្តុះបណ្តាលដើម្បីឱ្យសហគ្រាសរីកចម្រើន។
តាមរយៈការតាំងចិត្តរបស់ដៃគូពាក់ព័ន្ធរបស់ TVET យើងនឹងអាចប្រែក្លាយកម្លាំងពលកម្ម ទៅជាកម្លាំងពលកម្មមានជំនាញជាងមុន ទាក់ទាញទុនវិនិយោគថ្មី និងបង្កើនការងារថ្មីជូនប្រជាពលរដ្ឋ។ នេះជាការបន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ដោយឯកឧត្តមបន្តថា ការងារដែលយើងនឹងមាននេះ គឺជាការងារមិនលក់កម្លាំងពលកម្ម តែជាការងារប្រើប្រាស់ជំនាញ បញ្ញាញាណ និងសមត្ថភាពក្នុងការបញ្ជាគ្រឿងយន្ត ដើម្បីធ្វើជំនួសកម្លាំងពលកម្មឱ្យមានភាពធូរស្បើយជាងមុន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី