SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ប្រមុខរាជរដ្ឋាភិបាល ឱ្យក្រសួងស្ថាប័នទាំងអស់ផ្ទេរថវិកា ដែលសល់ពីកាត់បន្ថយក្របខ័ណ្ឌ យកមកលើកទឹកចិត្តដល់មន្ត្រី


ប្រមុខរាជរដ្ឋាភិបាល ឱ្យក្រសួងស្ថាប័នទាំងអស់ផ្ទេរថវិកា ដែលសល់ពីកាត់បន្ថយក្របខ័ណ្ឌ យកមកលើកទឹកចិត្តដល់មន្ត្រី
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-13

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យក្រសួងស្ថាប័នទាំងអស់ ផ្ទេរថវិកាដែលសល់ពីការសន្សំលើការកាត់បន្ថយក្របខ័ណ្ឌ យកមកលើកទឹកចិត្តដល់មន្ត្រី ឬ/និងបង្កើនចំណាយក្រៅពីបន្ទុកបុគ្គលិក ក្នុងករណីចាំបាច់ និងមានមូលដ្ឋានពន្យល់សមស្របប្រកបដោយហេតុផលត្រឹមត្រូវ។ នេះជាអនុសាសន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើង ក្នុងគោលដៅបង្កើនស័ក្កិសិទ្ធិភាព និងប្រសិទ្ធភាពជ្រើសរើសមន្ត្រីចូលបម្រើការងារ នៅឆ្នាំ២០២៥ ឱ្យកាន់តែប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និងប្រសិទ្ធភាពខ្ពស់ គឺត្រូវអនុវត្តតាមគោលការណ៍មួយចំនួនបន្ថែមទៀត ដូចជា៖ ចំនួនមន្ត្រីដែលត្រូវជ្រើសរើស ត្រូវគ្រោងយ៉ាងច្រើនស្មើចំនួនមន្ត្រីចូលនិវត្តន៍ឆ្នាំ២០២៤ និងគ្រោងតែក្នុងករណីចាំបាច់ដែលអាចពន្យល់បាន ដោយមានហេតុផលត្រឹមត្រូវ និងច្បាស់លាស់ និងរាល់ការវិភាគមុខងារ រាល់តម្រូវការក្នុងការជ្រើសរើសមន្រ្តីថ្មីបន្ថែម ត្រូវតែមានការឯកភាពពីក្រសួងមុខងារសាធារណៈ។

ក្នុងកិច្ចប្រជុំ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់ក្រសួងស្ថាប័នទាំងអស់បន្ថែម ថា ទោះបីផែនការសកម្មភាព២០២៤-២០២៨ ត្រូវបានដាក់ឱ្យអនុវត្តពិតមែន ប៉ុន្តែត្រូវចាត់ទុកផែនការសកម្មភាពនេះគឺជា «ឯកសាររស់» ដែលត្រូវបន្តអនុវត្តបណ្ដើរ ដកបទពិសោធបណ្ដើរ ក្នុងស្មារតីទន់ភ្លន់ និងវៃឆ្លាត។ ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងទិសដៅកែសម្រួលទៅតាមស្ថានភាពជាក់ស្ដែង ដើម្បីបង្កើនជាប្រចាំនូវស័ក្កិសិទ្ធិភាព និងប្រសិទ្ធភាពនៃការអនុវត្តវិធានការគន្លឹះ។

មួយវិញទៀត ក្រសួងស្ថាប័នទាំងអស់ ត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ និងវិភាគមុខងារជាលក្ខណៈរួមឱ្យបានរួចរាល់ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដើម្បីអនុវត្តការវិភាគមុខងារនេះឱ្យបានចប់សព្វគ្រប់នៅត្រីមាសទី៣ ក្នុងឆ្នាំ២០២៤នេះ ស្របតាមស្មារតីនៃសេចក្ដីណែនាំលេខ០១ សណន ស្ដីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដែលបានដាក់ចេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤។

ដោយឡែក គ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវធានាឱ្យបានការរៀបចំ និងការប្រព្រឹត្តទៅរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយឈរលើអភិក្រមពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ តាមរយៈការអនុវត្តវិធានការពាក់ព័ន្ធនឹងការរៀបចំ និងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន ស្របតាមសារាចរណែនាំលេខ ០៨សរ ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ ស្ដីពីការរៀបចំនិងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន។ នេះជាប្រសាសន៍បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី