2024-06-11
ទូច សូរិយា
2024-06-11
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ថា ដើម្បីធានានៅប្រសិទ្ធភាព គុណភាព និងសុចរិតភាព របស់រដ្ឋបាលសាធារណៈក្នុងការបម្រើរាស្រ្ត គឺត្រូវអនុវត្តតាមអភិក្រមចំនួន ៥ចំណុចរបស់រាជរដ្ឋាភិបាល។
នៅក្នុងកម្មវិធីរបស់សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា អភិក្រមចំនួន ៥ចំណុចរបស់រាជរដ្ឋាភិបាល រួមមាន៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់។ ក្នុងអភិក្រមចំនួន៥ នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ការប្រើនៅអភិក្រមចំនួន៥ គឺជាគោលដៅដ៏ធំ ពីព្រោះរាជរដ្ឋាភិបាលមិនអាចប៉ះដៃកាត់ដៃ ឬប៉ះជើងកាត់ជើងនោះទេ លើកលែងតែកិច្ចការនោះ វាពិតជាសំខាន់ ទើបយើងអនុវត្តអភិក្រមទី៥»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងបន្ថែមទៀតថា អភិក្រមចំនួន៥ ខាងលើ គឺជាអភិក្រមយោគយល់ និងផ្តល់ឱកាសដើម្បីឱ្យកែខ្លួន ព្រោះគ្មានពីណាល្អឥតខ្ចោះគ្រប់គ្នាទេ ប៉ុន្តែយើងត្រូវដាក់ទិសដៅដើម្បីឱ្យយើងល្អឥតខ្ចោះ ក្នុងគោលបំណងកែតម្រូវចំណុចខ្សោយ ដើម្បីឈានដល់ការអភិវឌ្ឍខ្លួនយើង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី