SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ២១ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤


កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ២១ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ២១,៣៣ពាន់លានដុល្លារ មានការកើនឡើង ១៣,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានទំហំពាណិជ្ជកម្ម ១៨,៨៣ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មដែលកម្ពុជា សម្រេចបានជាង ២១,៣៣ពាន់លានដុល្លារនេះ គឺកម្ពុជា បាននាំចេញទំនិញទៅទីផ្សារអន្តរជាតិជាង ១០,០៧ពាន់លានដុល្លារ ដែលមានការកើនឡើងចំនួន ១៥,៤% និងនាំចូលសម្រេចបាន ១១,២៦ពាន់លានដុល្លារ កើនឡើងបាន១១,៤% នេះបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។

ប្រទេសដែលកម្ពុជា នាំចេញនិងនាំចូលទំនិញច្រើនជាងគេក្នុងរយៈពេល ៥ខែនៃឆ្នាំ២០២៤នេះ រួមមាន៖ ប្រទេសចិន កម្ពុជាសម្រេចបានជិត ៦ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបាន ៣,៥៥ពាន់លានដុល្លារ, អាម៉េរិក កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ៣,៥២ពាន់លានដុល្លារ, ប្រទេសថៃ សម្រេចបាន ១,៧៣ពាន់លានដុល្លារ និងមានប្រទេសផ្សេងៗទៀត។

គួរបញ្ជាក់ថា ទំនិញដែលកម្ពុជា នាំចេញមានដូចជា៖ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូល រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី