SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនវៀតណាម កំពុងជ្រើសទីតាំងពង្រីកការវិនិយោគកែច្នៃកសិផលនិងចំណីអាហារ នៅកម្ពុជា


ក្រុមហ៊ុនវៀតណាម កំពុងជ្រើសទីតាំងពង្រីកការវិនិយោគកែច្នៃកសិផលនិងចំណីអាហារ នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-11

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Hung Hua Corporation របស់ប្រទេសវៀតណាម កំពុងសិក្សាជ្រើសរើសទីតាំងពង្រីកការវិនិយោគក្នុងវិស័យកែច្នៃកសិផលនិងចំណីអាហារនៅកម្ពុជា។ ក្រុមហ៊ុនមួយនេះ កំពុងសម្លឹងឃើញពីសក្តានុពលផលិតផលកសិកម្មរបស់កម្ពុជា ពិសេសស្វាយចន្ទី ស្វាយកែវរមៀត និងដំណាំកសិផលផ្សេងៗទៀត បើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ការជ្រើសរើសទីតាំងពង្រីកការវិនិយោគនៅកម្ពុជានេះ ធ្វើឡើងស្របតាមអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន Rithy Granith Cambodia Co., Ltd. និងក្រុមហ៊ុន Hung Hua Corporation ដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសវៀតណាម។ ក្នុងដំណើរផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគលើវិស័យកសិ-ឧស្សាហកម្មកម្ពុជា នៅវៀតណាម កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី ក៏បានទស្សនកិច្ចរោងចក្ររបស់ក្រុមហ៊ុន Hung Hua Group ដែលមានសកម្មភាពផលិតនិងកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី ស្វាយ ចេក ឱឡឹក និងចំណីអាហារផ្សេងៗ ដែលជាតម្រូវការខ្ពស់នៅលើទីផ្សារចំណីអាហារ។

ក្រុមហ៊ុន Hung Hua ជាក្រុមហ៊ុនដែលមានអាយុកាលវិនិយោគប្រមាណ ៥០ឆ្នាំ និងមានការទទួលស្គាល់គុណភាពជាអន្តរជាតិ លើផលិតផលចំណីអាហារ ដោយផ្តោតលើមុខសញ្ញាអាទិភាព ដូចជា បង្គា ត្រី កាហ្វេ ស្វាយចន្ទី បន្លែនិងផ្លែឈើ។ ក្រុមហ៊ុនមួយនេះ បានឈានមុខគេលើការផ្គត់ផ្គង់ទីផ្សារ នៅសហរដ្ឋអាម៉េរិក អឺរ៉ុប ជប៉ុន កូរ៉េ អូស្ត្រាលី ប្រទេសនៅមជ្ឈឹមបូព៌ា និងបណ្តាប្រទេសផ្សេងៗទៀតនៅអាស៊ី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី