SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គេហទំព័រចំនួន៦ អាចជួយ MSMEs គ្រប់គ្រងបណ្ដាញសង្គម ដើម្បីពង្រឹងនិងពង្រីកទីផ្សារអាជីវកម្ម


គេហទំព័រចំនួន៦ អាចជួយ MSMEs គ្រប់គ្រងបណ្ដាញសង្គម ដើម្បីពង្រឹងនិងពង្រីកទីផ្សារអាជីវកម្ម
A+ A-

ភ្នំពេញ៖ គេហទំព័រ (Website) ចំនួន៦ ដែលអាចជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គ្រប់គ្រងបណ្ដាញសង្គម ដើម្បីពង្រឹង និងពង្រីកទីផ្សារអាជីវកម្ម តាមរយៈការបង្កើតខ្លឹមសារ ការកំណត់តារាងកាលវិភាគ និងការគ្រប់គ្រងមាតិកាផ្សេងៗក្នុងគេហទំព័រនេះ។ គេហទំព័រចំនួន៦នេះ ត្រូវបានណែនាំដោយកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

គេហទំព័រចំនួន៦ នោះ មានដូចជា www.buffer.com , www.later.com , www.planoly.com , www.zoho.com , www.socialmediaexaminer.com និង www.socialpilot.co ។ បើតាមកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស គេហទំព័រទាំងនេះ គឺផ្ដល់ការប្រើប្រាស់ឥតគិតថ្លៃ និងមានតម្លៃទាប ដែលអាចឆ្លើយតបទៅនឹងបញ្ហាកង្វះថវិកា និងធនធានរបស់ MSMEs។ ចំពោះ MSMEs ដែលមិនសូវមានក្រុមការងារមានជំនាញបច្ចេកទេសគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមដូចសហគ្រាសធំៗ អាចប្រើប្រាស់គេហទំព័រចំនួន៦ខាងលើនេះបាន។

«ប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម» គឺជាយុទ្ធសាស្រ្តទីផ្សារមួយសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដែលមានតួនាទីផ្សព្វផ្សាយព័ត៌មានសំខាន់ៗ ដូចជា ព័ត៌មានលម្អិតអំពីម៉ាកយីហោ ឬផលិតផល សេចក្ដីជូនដំណឹង និងការផ្សព្វផ្សាយជាច្រើនទៀត ដែលជំរុញការលក់ប្រកបដោយប្រសិទ្ធភាព។ គួរបញ្ជាក់ថា កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស គឺជាកម្មវិធី ដែលរៀបចំឡើងដើម្បីជំរុញការចាប់យកឌីជីថលរបស់សហគ្រាសគ្រប់កម្រិត និងគ្រប់វិស័យ ក្នុងន័យពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ, ធានាបាននូវចីរភាពនៃអាជីវកម្ម, បង្កើនផលិតភាព, ពង្រីកទីផ្សារ និងប្រសិទ្ធភាពសេដ្ឋកិច្ច៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី