2024-06-08
ទូច សូរិយា
2024-06-08
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចបន្តការអនុគ្រោះ សម្រួលដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ឱ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨។ នេះបើតាមទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
ជាមួយគ្នានេះ រដ្ឋាភិបាល ក៏បានបន្តពន្យារការអនុវត្តនូវប្រាក់ពិន័យអន្តរការណ៍របស់និយ័តករគណនេយ្យនិងសវនកម្ម រហូតដល់ដំណាច់ឆ្នាំ២០២៨ ដែលក្នុងនោះ គ្រឹះស្ថានសិក្សារដ្ឋនិងឯកជន ត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួន ដូចជា អនុវត្តកាតព្វកិច្ចកាន់បញ្ជីគណនេយ្យត្រឹមត្រូវ រៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករគណនេយ្យនិងសវនកម្ម។
គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន គួរតែមានឆន្ទៈរៀបចំផែនការច្បាស់លាស់ក្នុងការចូលរួមសិក្សាស្រាវជ្រាវ និងចូលរួមការបណ្ដុះបណ្ដាលស្ដង់ដារគណនេយ្យ ដែលរៀបចំដោយនិយ័តករគណនេយ្យនិងសវនកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាលផ្សេងៗទៀត ត្រូវខិតខំជំរុញបន្ថែមនូវសកម្មភាពផ្សព្វផ្សាយនិងបណ្តុះបណ្តាលស្របតាមវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលមានស្រាប់។
គួរបញ្ជាក់ថា ការអនុគ្រោះលើការបង់ពន្ធនេះ គឺអនុវត្តតាមខ្លឹមសារនៃលិខិតលេខ២៥២ សជណ.អវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងប្រកាសថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យអប់រំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី