SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រហិតចម្រុះខូចគុណភាពជិត៩តោន នៅភ្នំពេញ ត្រូវបានមន្ត្រីជំនាញបន្តរកឃើញនិងដុតចោល


ប្រហិតចម្រុះខូចគុណភាពជិត៩តោន នៅភ្នំពេញ ត្រូវបានមន្ត្រីជំនាញបន្តរកឃើញនិងដុតចោល
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-30

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-30

ទូច សូរិយា

A+ A-

ភ្នំពេញ៖ មន្ត្រីជំនាញគយចល័តតំបន់១ ប្រចាំរាជធានីភ្នំពេញ បានរកឃើញ និងដុតបំផ្លាញចោលប្រហិតចម្រុះចំនួន ៨០កេស និង១៦២ការ៉ុង ដែលស្មើនឹង ៨,៦២០គីឡូក្រាម នៅមណ្ឌលឃ្លាំងគយ ភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (អគ្គនាយកដ្ឋាន ក.ប.ប.) នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា ប្រហិតចម្រុះចំនួន៨០កេស និង១៦២ការ៉ុង ដែលបានឃាត់ទុក និងដុតចោល រួមមាន៖ ហតដក ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រហិតសាច់មាន់ ប្រហិតដង្កៀបក្តាម ដោយឈ្មួញលួចនាំចូលដឹកតាមរថយន្តស៊ាំយ៉ុងចំនួន២គ្រឿង។

អគ្គនាយកដ្ឋាន ក.ប.ប. បានបន្ថែមថា ទំនិញប្រហិតចម្រុះទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត លួចបន្លំនាំចូលដោយពុំមានឯកសារ ដើម្បីបំពេញភាពអនុលោម គ្មានប្រភពច្បាស់លាស់ ការវេចខ្ចប់ និងដឹកជញ្ជូនមិនត្រឹមត្រូវស្របតាមបទប្បញ្ញត្តិបច្ចេកទេស ដែលនាំឱ្យទំនិញប្រហិតទាំងនោះបាត់បង់គុណភាព។ តាមលទ្ធផលនៃការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានសម្រេចដកហូតយកទៅបំផ្លាញចោលតាមនីតិវិធី នូវទំនិញប្រហិតចម្រុះទាំងនោះ ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី