2026-05-26
ទូច សូរិយា
2026-05-26
ទូច សូរិយា
ភ្នំពេញ៖ ក្រុមអ្នកវិនិយោគកូរ៉េ កំពុងតែស្វែងរកឱកាសបន្ថែមទៀត ដើម្បីវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកត់សម្គាល់សំខាន់នោះ គឺទៅលើស្វាយចន្ទី។ លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Daejoo KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាពហើយទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគរបស់កូរ៉េ។
ក្នុងជំនួបនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា អ្វីដែលកម្ពុជាត្រូវការបន្ថែមនោះ គឺអ្នកវិនិយោគដែលអាចកែច្នៃនូវកសិផលរបស់កម្ពុជា ដើម្បីយកទៅលក់នៅទីផ្សារកូរ៉េផង និងនៅលើទីផ្សារពិភពលោកផង ក្នុងនោះ ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ គឺពាណិជ្ជកម្ម និងការវិនិយោគនេះឯង ដូច្នេះតាមរយៈក្រុមអ្នកវិនិយោគរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជានៅពេលនេះ នឹងជាឱកាសបន្ថែមទៀត ដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការចាប់អារម្មណ៍ទៅលើការវិនិយោគផ្នែកកសិកម្មពោលគឺស្វាយចន្ទី ដោយប្រទេសកម្ពុជា មាននូវផលិតផលជាច្រើនសម្រាប់ធ្វើការវិនិយោគបន្តទៀត ជាពិសេសគឺផលិតផលកសិកម្មដែលជាវត្ថុធាតុដើម។ សម្ដេចតេជោ ក៏បានជូនពរឱ្យក្រុមអ្នកវិនិយោគរបស់កូរ៉េ ពិសេសក្រុមអ្នកវិនិយោគរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ីនឆន់ ទទួលបានឱកាសវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
លើសពីនេះ សម្ដេចតេជោ ក៏បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងប្រទេសកម្ពុជា-កូរ៉េ ដែលពេលនេះជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ហើយទៅថ្ងៃខាងមុខ ជាពិសេសនៅក្នុងឱកាសខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឡើងវិញនោះ គឺប្រទេសទាំងពីរនឹងអាចដើរដល់ជំហានមួយទៀតគឺការបង្កើតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី