2026-03-13
ទូច សូរិយា
2026-03-13
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពាវនាវឱ្យប្រតិបត្តិករទឹកស្អាតឯកជនពង្រឹងកិច្ចសហការ ចាប់យកបច្ចេកវិទ្យា និងពន្លឿន ការពង្រីកសេវា ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាតឱ្យបានខ្លាំងក្លាបន្ថែមទៀត។
ក្នុងសន្និបាតលើកទី១៤ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា សមិទ្ធផលដែលសមាគម និងសមាជិកសមាគមសម្រេចបាន គឺជាការរួមចំណែកសំខាន់ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដល់អ្នកប្រើប្រាស់ទូទៅ និងដល់សកម្មភាពសេដ្ឋកិច្ចនានា ដូចជាវិស័យឧស្សាហកម្ម ផលិតកម្ម អាជីវកម្ម និងសេវាកម្មឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានលើកទឹកចិត្តឱ្យប្រតិបត្តិករទឹកស្អាត បន្តពង្រឹងសមត្ថភាពស្ថាប័ន លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប អភិវឌ្ឍជំនាញបច្ចេកទេស និងការគ្រប់គ្រងអាជីវកម្ម ពិសេស ដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់ឱ្យនៅកម្រិតអប្បរមា ព្រមទាំងពង្រីកសេវា ដើម្បីឱ្យពលរដ្ឋទាំងអស់ក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួនទទួលបានសេវាទឹកស្អាតប្រើប្រាស់។ កិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ នឹងបន្តជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
ក្នុងឆ្នាំ២០២៥ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួន ដោយពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ពង្រីកកម្មវិធីបណ្តុះបណ្តាលដល់សមាជិក និងគាំទ្រការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតទៅកាន់សហគមន៍៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី