2024-03-23
SME News
2024-03-23
SME News
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា ពង្រីកសួនរុក្ខជាតិអង្គរ ដែលមានទំហំ១៥ហិកតា ទៅ ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប។ ការពង្រីកទំហំផ្ទៃដីដ៏ធំនេះ សម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិ។
សួនរុក្ខជាតិអង្គរ ត្រូវបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២កន្លងទៅក្នុងទំហំផ្ទៃដីប្រមាណ ១៥ហិកតាប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំពង្រីកឱ្យធំជាងមុនឱ្យបានចំនួន ១៥០ហិកតា។ លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានដាំបង្គោលស៊ីម៉ង់ត៍ និងព័ទ្ធលួសសំណាញ់ប្រវែង ៥៤៦៨ម៉ែត្រជុំវិញព្រៃ ដោយចាប់ពីសួនរុក្ខជាតិអង្គរ រហូតទៅដល់កសិន្ធុអង្គរភាគខាងត្បូង។
ពង្រីកសួនរុក្ខជាតិអង្គរនេះ ដើម្បីធ្វើជាទីធ្លាសម្រាប់ព្រលែងសត្វព្រៃជាច្រើនប្រភេទ ឱ្យរស់នៅតាមលក្ខណៈធម្មជាតិរបស់វា ដែលអ្នកទេសចរអាចទស្សនាសត្វព្រៃទាំងនេះដោយផ្ទាល់ តាមរយៈផ្លូវថ្មើរជើងក្នុងព្រៃ។ ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរា ក៏បានស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយក្នុងបណ្តាញសង្គម ដែលផ្ទុយពីការពិត បង្កជាការបំផ្លើសព័ត៌មានក្នុងន័យអវិជ្ជមាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិ និងកិច្ចខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរមកទស្សនានៅរមណីយដ្ឋានអង្គរផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី