2026-01-31
គិត បុប្ផា
2026-01-31
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្ដម Flavio Bonetti តំណាងថ្មីនៃអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា ពិភាក្សាគ្នាលើការងារបណ្តុះបណ្តាលធនធានមនុស្សឌីជីថល កិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាលឌីជីថល ជាពិសេសថ្នាល verify និងថ្នាល DG SuperApp។
ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសនីយ៍ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងអំពីស្ថានភាពនៃការឈ្លានពានពីសំណាក់យោធាថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា ជាពិសេសការបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធនានា និងប្រាសាទបូរាណខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។
ជាការឆ្លើយតប ឯកឧត្ដម Flavio Bonetti សម្ដែងការព្រួយបារម្ភអំពីការខូចខាតប្រាសាទបូរាណ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្ដម Flavio Bonetti ប្តេជ្ញា បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតរវាងក្រសួង និង UNESCO៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី