2024-02-03
ទូច សូរិយា
2024-02-03
ទូច សូរិយា
ភ្នំពេញ៖ ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ស្ថិតនៅដឺព្រេមៀរ សែនសុខ អគារD នាពេលរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះ បើកឱ្យសាធារណជន ចូលរួមដោយសេរី ដើម្បីទទួលបានបទពិសោធពីកម្លាំង និងគុណភាពបច្ចេកទេសនៃគ្រប់ម៉ូឌែលរបស់ GTV MOTOR។
កម្មវិធីសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV នេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ កុម្ភៈ។ នារសៀលថ្ងៃទី៣កុម្ភៈ និងមួយថ្ងៃពេញ ថ្ងៃទី៤ កុម្ភៈ អតិថិជន ភ្ញៀវកិត្តិយស និងសាធារណជនទាំងអស់ អាចចូលរួមទស្សនា និងបើកបរសាកល្បងផ្ទាល់ជាមួយរថយន្តគ្រប់ម៉ូឌែលរបស់ក្រុមហ៊ុន GTV MOTOR។
រថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា គឺដំឡើង និងផលិតដោយ ក្រុមហ៊ុន GTV MOTOR «GTV ជាម៉ាកយីហោរថយន្តផ្ទាល់ខ្លួនដំបូងគេបង្អស់របស់កម្ពុជា ដើម្បីកិត្យានុភាព ជំរុញសេដ្ឋកិច្ច និងនវានុវត្ដន៍វិស័យឧស្សាហកម្មយានយន្តឱ្យកាន់តែប្រសើរ»៕
នាំមកជូនដោយ