2025-12-06
គិត បុប្ផា
2025-12-06
គិត បុប្ផា
ភ្នំពេញ៖ កញ្ញា ស្រួច ផល្លី ជានិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) លើកទឹកចិត្តឱ្យសិក្សានុសិស្ស ជ្រើសរើសយកជំនាញបច្ចេកវិទ្យាឌីជីថលឱ្យបានកាន់តែច្រើន ជាពិសេសស្រីៗ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
យុវនារី មានវ័យ ២៣ឆ្នាំរូបនេះ បានមកចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ ដើម្បីទស្សនា និងសិក្សាស្វែងយល់ពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថលរបស់កម្ពុជា ដោយក្នុងនោះកញ្ញា ផល្លី បានចាប់អារម្មណ៍លើការបង្កើតមនុស្សយន្ត (robot) ជាងគេ។
វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍ច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ក្រោមប្រធានបទ៖ ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ អគារ G-L ក្នុងនោះសាធាណជន អាចចូលរួមទស្សនាការតាំងពិព័រណ៍ដោយសេរី៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី