2025-08-19
គិត បុប្ផា
2025-08-19
គិត បុប្ផា
ភ្នំពេញ៖ សាលាដំបូងខេត្តតាកែវ លើកលែងចំពោះការបង់ប្រាក់ប្រដាប់ក្តី តុលាការក្រៅពីពន្ធ ដែលមានចែងក្នុងមាត្រា៦២ ស្តីពីប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយរបស់ពលរដ្ឋ ដែលមកទទួលសេវាពាក់ព័ន្ធនឹង «រឿងសុំកែ តម្រូវទិន្នន័យអត្រានុកូលដ្ឋាន»។
បើតាមសេចក្តីជូនដំណឹងរបស់ សាលាដំបូងខេត្តតាកែវ ការលើកលែងចំពោះការបង់ប្រាក់ប្រដាប់ក្តី តុលាការក្រៅពីពន្ធនេះ នឹងអនុវត្តឡើងចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ រហូតដល់មានសេចក្តីសម្រេចជាថ្មី។
គួរបញ្ជាក់ថា សាលាដំបូងខេត្តតាកែវ បានរៀបចំនូវគំរូពាក្យសុំពាក់ព័ន្ធនឹង «រឿងកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន» ដើម្បីផ្តល់ជូនដល់សាធារណជន ដោយឥតគិតថ្លៃ នៅ «បញ្ជារផ្តល់ព័ត៌មាន» នៃលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងខេត្តតាកែវ រៀងរាល់ថ្ងៃ និងម៉ោងធ្វើការ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី