2025-08-16
ឃី ភារៈ
2025-08-16
ឃី ភារៈ
ក្នុងកិច្ចប្រជុំ វិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាថ្ងៃទី១៦ សីហា នៅខេត្តត្រាត ប្រទេសថៃ កម្ពុជាគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការជៀសវាងសកម្មភាពទាំងឡាយណាដែលអាច បង្កឱ្យមានភាពតានតឹងកើតឡើងជាយថាហេតុ ដោយរាប់បញ្ចូលទាំងការរាយបន្លាលួស និងការបំផ្លិច បំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាពិសេសលំនៅឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ដោយហេតុថាសកម្មភាពទាំងនេះអាចបំផ្លាញទំនុកចិត្ត និងធ្វើឱ្យប៉ះ ពាល់ដល់កិច្ចខិតខំប្រឹងប្រែងបង្កើតបរិយាកាសក្នុងការរក្សាស្ថិរភាព និងសន្តិភាព។
ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារប្រក្រតីភាពឡើងវិញតាមបណ្តោយព្រំដែន កម្ពុជាបានជំរុញឱ្យភាគីទាំង ពីរស្វែងរកវិធានការសំខាន់ៗ និងជាក់ស្តែងដែលអាចអនុវត្តបាន ដើម្បីឱ្យទំនាក់ទំនងលើគ្រប់វិស័យវិល ត្រឡប់ទៅរកស្ថានភាពធម្មតាវិញឱ្យបានឆាប់រហ័ស។ សកម្មភាពទាំងនេះនឹងជួយលើកកម្ពស់ភាពជឿជាក់ និងទំនុកចិត្តរវាងគ្នាទៅវិញទៅមក ហើយក៏អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។
កិច្ចប្រជុំវិសាមញ្ញនេះ បានបញ្ចប់ដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរ ក្នុងការកសាង លើការ វិវត្តជាវិជ្ជមាន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈ កម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែ ក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី