SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ផលិតផលខ្មែរ»ជាលក្ខណៈគ្រួសារ ត្រូវបានបន្តឱ្យដាក់លក់នៅតាមស្ថានីយប្រេងឥន្ធនៈ PTT


«ផលិតផលខ្មែរ»ជាលក្ខណៈគ្រួសារ ត្រូវបានបន្តឱ្យដាក់លក់នៅតាមស្ថានីយប្រេងឥន្ធនៈ PTT
A+ A-

ភ្នំពេញ៖ ផលិតផលខ្មែរ ត្រូវបានបន្តដាក់លក់នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ PTT នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន តាមរយៈគម្រោងសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី(ខេបូឌា)។ គម្រោងនេះត្រូវបានក្រសួងបញ្ជាក់ថា ដើម្បីជំរុញនិងលើកកម្ពស់ការលក់ផលិតផលខ្មែរ ដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ គម្រោងនេះបន្តដាក់លក់ផលិតផលកខ្មែរ ដូចជា៖អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សារវីយ៍ សម្ភារធ្វើដោយដៃ និងបន្លែ ត្រីសាច់ ជាដើម ដោយដាក់លក់នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ ភីធីធី ចំនួន១២ និង ១១ រាជធានី-ខេត្តផ្សេងគ្នា។ ការលក់នៅតាមស្រង់តូចៗទាំងនោះនៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ចាប់ពីម៉ោង៨:០០ព្រឹក ដល់១៧:០០រសៀល។

ទីតាំងដាក់ផលិតខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន១២ ដែលមានដូចជា៖ ស្ថានីយប្រេងឥន្ធនៈភីធីធីព្រៃកី រាជធានីភ្នំពេញ, ភីធីធីអូរចារ ខេត្តបាត់ដំបង, ភីធីធីផ្តៅជុំ២ (ស្គន់) ខេត្តកំពង់ចាម, ភីធីធីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់, ភីធីធីឧត្តុង្គ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង, ភីធីធីបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ភីធីធីក្រុងស្វាយរៀង ខេត្តស្វាយរៀង, ភីធីធីស្វាវអន្ទរ ខេត្តព្រៃវែង, ភីធីធីក្រចេះក្រុង ខេត្តក្រចេះ, ភីធីធីឃ្លាំងលើ ខេត្តព្រះសីហនុ និងនៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្ទឹងត្រែងជិតរង្វង់មូលថ្មី ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា គម្រោងជំរុញការលក់ផលិតខ្មែរក្រោមកម្មវិធីស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តារាជធានី-ខេត្តនេះ បានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ ឆ្នាំ២០២៣ រួចមកហើយ នៅក្នុងរាជធានី-ខេត្តចំនួន១៦ តាមបណ្តាស្ថានីយប្រេងឥទ្ធនៈភីធីធីចំនួន១៩៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599