SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីធនធានទឹក ស្នើ ADB ពង្រីកទុនវិនិយោគលើវិស័យធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ


រដ្ឋមន្ត្រីធនធានទឹក ស្នើ ADB ពង្រីកទុនវិនិយោគលើវិស័យធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីកទុនវិនិយោគលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ថោ ជេដ្ឋា ក្នុងជំនួបពិភាក្សាការងារជាមួយលោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

តាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា មានប្រសាសន៍ថា អាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ក្រសួងធនធានទឹក នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក ដើម្បីធានាបាននូវសុវត្ថិភាពទឹក នឹងការប្រែប្រួលអាកាសធាតុ ដែលជាចលករជំរុញដល់កំណើនសេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងកាត់បន្ថយភាពក្រីក្រ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីធនធានទឹក បានលើកឡើងអំពីការរួមចំណែករបស់ ADB ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ពិសេសការធ្វើទំនើបកម្ម វិស្វកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធទឹកទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។

នាឱកាសនោះ លោក Scott Morris បានបញ្ជាក់ពីការបន្តជួយដល់វិស័យធនធានទឹក ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត ការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត ការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់អាងទន្លេ និងការពង្រឹងស្ថាប័នជាដើម។

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ ADB បានអនុម័តផ្តល់ជំនួយបច្ចេកទេសចំនួន ៤,៨លានដុល្លារ លើគម្រោងជំរុញការអភិវឌ្ឍជនបទធន់នឹងអាកាសធាតុ និងសន្តិសុខស្បៀង ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជំនួយបច្ចេកទេសនេះ គាំទ្រដល់ការរៀបចំគម្រោង ការអនុវត្តគម្រោង ការកសាងសមត្ថភាព និងការណែនាំអំពីគោលនយោបាយចំពោះគម្រោង ឬកម្មវិធីមួយចំនួន រួមទាំងការធ្វើបច្ចុប្បន្នភាពការវាយតម្លៃធនធានទឹកកម្ពុជា និងផែនទីបង្ហាញផ្លូវវិនិយោគ។

គួរបញ្ជាក់ថា ADB បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះរួមមាន គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) និងគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន (CFAVC)៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599