2024-01-17
គិត បុប្ផា
2024-01-17
គិត បុប្ផា
ភ្នំពេញ៖ IDEAS Project Cambodia ប្រកាសជ្រើសរើសសិក្ខាកាមសហគ្រិនស្រ្ដី លើកទី២ ដើម្បីចូលរួម«វគ្គបណ្តុះបណ្តាល លើការបង្កើនជំនាញឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(E-Commerce)»។
បើតាមសេចក្តីប្រកាសរបស់ IDEAS Project Cambodia កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សហគ្រិន ត្រូវបានជ្រើសរើសចូលរួមក្នុងវគ្គបណ្តុះបណ្តាល នឹងជួបជាមួយគ្រូបណ្តុះបណ្តាលជាង១០រូប មកពីវិស័យឯកជន សាធារណៈ និងអង្គការដៃគូអភិវឌ្ឍន៍។ ក្នុងវគ្គបណ្តុះបណ្តាល នឹងបង្រៀនពីការសិក្សា ស្វែងយល់អំពីផ្នត់គំនិតភាពជាអ្នកដឹកនាំរបស់សហគ្រិន, គម្រូអាជីវកម្ម និងការអភិវឌ្ឍកំណើនអតិថិជន, គោលគំនិតអាជីវកម្មនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce), ទម្រង់ទីផ្សារឌីជីថល, បច្ចេកវិទ្យាសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម, ហិរញ្ញប្បទានអាជីវកម្ម និងការអនុលោមតាមបទប្បញ្ញត្តិអាជីវកម្មកម្រិតមូលដ្ឋាន។
គួរបញ្ជាក់ថា សហគ្រិនជាស្រ្ដីដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៩ ៨៨៨ ៧៣៧ ឬអ៊ីម៉ែល [email protected]
ឬចូលទៅកាន់វេបសាយ: www.ideasproject.co.kr ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី