SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ណែនាំឱ្យមន្ទីរអង្គភាពពាក់ព័ន្ធដោះស្រាយបញ្ហារបស់ពលរដ្ឋដែលត្រឡប់ពីប្រទេសថៃវិញ


គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ណែនាំឱ្យមន្ទីរអង្គភាពពាក់ព័ន្ធដោះស្រាយបញ្ហារបស់ពលរដ្ឋដែលត្រឡប់ពីប្រទេសថៃវិញ
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-26

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-26

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ «គ.ក.ស.ក» នៃរដ្ឋបាលខេត្តសៀមរាប ណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ឱ្យតាមដាន និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃវិញ ពិសេសស្រាវជ្រាវ និងណែនាំអំពីដំណឹងការងារនៅក្នុងស្រុក ដើម្បីមានការងាធ្វើបន្តនៅស្រុកយើង។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមសរុបចំនួន ៣៦រូប កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ស៊ិន ណម ប្រធានអង្គប្រជុំបានជំរុញឱ្យសមាជិក «គ.ក.ស.ក» ខេត្តទាំងអស់ ត្រូវជំរុញរាល់សកម្មភាពរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសទប់ស្កាត់ និងបង្ក្រាបឱ្យបានរាល់បញ្ហាដែលកើតមានឡើងនៅមូលដ្ឋាន ដោយត្រូវដោះស្រាយឱ្យទាន់ពេលវេលា។

ទន្ទឹមនេះ លោកជំទាវ ស៊ិន ណម ក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការភ្លែងអន្តរជាតិ ដែលបានផ្តល់សៀវភៅណែនាំ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌចំនួន ១៥០ក្បាល ដល់«គ. ក.ស.ក» ខេត្តផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានអង្គប្រជុំពិនិត្យ និងអនុម័តលើរបៀវារៈចំនួន៦ ដើម្បីត្រួតពិនិត្យក្នុងកិច្ចប្រជុំ និងដាក់ទិសដៅបន្តនៅខែបន្ទាប់។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី