2024-01-12
គិត បុប្ផា
2024-01-12
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានចុះបង្រ្កាបទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំ ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
ក្រសួងរ៉ែ និងថាមពល បានអះអាងថា តំបន់ដែលក្រសួងចុះបង្ក្រាបនោះ ជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ដែលប្រជាពលរដ្ឋមូលដ្ឋានប្រកបរបរជីកយក និងរែងមាស ដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមាន ជីករូងជាអណ្ដូងរ៉ែក្រោមដីផងដែរ។
ក្រសួងរ៉ែ បានចុះអប់រំផ្សព្វផ្សាយ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពជីកយករ៉ែអនាធិបតេយ្យនេះជាបន្តបន្ទាប់ ព្រោះការប្រើប្រាស់ឧបករណ៍ទំនើបៗ សារធាតុគីមី រំសេវជាតិផ្ទុះ បំបែកថ្ម និងជីករូងអណ្ដូងរ៉ែក្រោមដីបែបនេះ អាចបង្កឱ្យមានគ្រោះថ្នាក់ និងបណ្តាលឱ្យមានបញ្ហាប្រឈមធ្ងន់ធ្ងរដល់សុវត្ថិភាព សុខភាព និងបរិស្ថាន។ ដូច្នេះ ក្រសួងរ៉ែ និងថាមពល ចាត់ទុកថា សកម្មភាព អនាធិបតេយ្យទាំងនេះ ធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ។
ដោយមើលឃើញពីបញ្ហានេះ ក្រសួងរ៉ែ និងថាមពល ប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិ អាចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារដោយផ្ទាល់ និងប្រយោលផងដែរ។
គួរបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ សូមបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះ និងចូលរួមទប់ស្កាត់តាមរយៈ ការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែនិងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី