2025-06-05
គិត បុប្ផា
2025-06-05
គិត បុប្ផា
ភ្នំពេញ៖ ខេត្តកោះកុង នឹងរៀបចំព្រឹត្តិការណ៍បុណ្យ «សាទរដែននិរតី» ជាលើកទីមួយ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ នៅតាមបណ្ដោយផ្លូវមាត់សមុទ្រ ក្រុងខេមរភូមិន្ទ ទល់មុខសាលាខេត្តកោះកុង។ ក្នុងព្រឹត្តិការណ៍នេះដែរ នឹងបើកឱកាសឱ្យសាធារណជន ដាក់តាំងផលិតផល និងមហាស្រពអាហារចម្រុះជាតិសាសន៍។
ពាក់ព័ន្ធនឹងការដាក់តាំងផលិតផលនេះដែរ សាធារណជន អាចលេខទំនាក់ទំនងកក់ស្តង់ តាមរយៈ ០៨២ ៣៥ ៣៥ ០០ ឬ ០១៥ ៩៧ ២០ ២២ ឬ ០១២ ៣៥ ៦០ ៧៥។ ក្រៅពីការបង្ហាញផលិតផល ក្នុងព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីសម្រាប់កម្សាន្តសប្បាយជាច្រើន រួមមាន៖ ការប្រគំតន្រ្តីអមដោយតារាចម្រៀងល្បីៗ, ការប្រគួតប្រដាល់គុនខ្មែរ ដណ្ដើមពានរង្វាន់ថ្នាក់ខេត្ត, ការប្រឡងចម្រៀង តារាចម្រៀង សំនៀងឯក ខេត្តកោះកុង, ការបោះជំរុំ អុំទូកកាយ៉ាក់គយគន់ទេសភាព, ការបង្ហោះគោម&បាញ់កាំជ្រួច,ការជិះកង់រៃអង្គាសថវិកាជួយដល់កុមារកម្ពុជា និងការត្រីបដោយក្រុមម៉ូតូធំ ដើម្បីកុមារកម្ពុជា។
ខេត្តកោះកុង ជាខេត្តមួយ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ ដែលសម្បូរទៅដោយ សម្បត្តិធនធានធម្មជាតិ តំបន់រមណីយដ្ឋានធម្មជាតិដ៏សម្បូរបែប ដើម្បីឱ្យមានភាពទាក់ទាញអ្នកទេសចរកើនឡើងបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី