2025-05-28
ទូច សូរិយា
2025-05-28
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ផ្តើមអនុវត្តកម្មវិធីប្រកួតប្រជែង «ថ្នាលបណ្តុះអាជីវកម្មសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ» ក្រោមប្រធានបទ «ការកែច្នៃអាហារសម្រន់ពីបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ» ដើម្បីបំផុសគំនិតច្នៃប្រឌិត និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ។
ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម បានលើកឡើងថា៖ តាមរយៈកម្មវិធីប្រកួតប្រជែងនេះ ក្រសួងឧស្សាហកម្ម បានរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញនវានុវត្តន៍ក្នុងវិស័យកែច្នៃម្ហូបអាហារ ព្រមទាំងផ្តល់ឱកាសឱ្យក្រុមនិស្សិតចូលរួមប្រកួតប្រជែង ដើម្បីអភិវឌ្ឍន៍ខ្លួនជាសហគ្រិនជោគជ័យ និងជួយដល់សង្គម តាមរយៈការប្រើប្រាស់វត្ថុធាតុដើមជាកសិផលក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ច។
កម្មវិធីនេះ លើកទឹកចិត្តដល់និស្សិតសាកលវិទ្យាល័យដែលសិក្សាជំនាញវិទ្យាសាស្ត្រអាហារ និងជំនាញពាក់ព័ន្ធ ឱ្យបណ្តុះគំនិតច្នៃប្រឌិត និងប្រែក្លាយគំនិតទាំងនោះទៅជាផលិតផលអាហារសម្រន់ដែលមានគុណភាពខ្ពស់ និងអាចដាក់លក់លើទីផ្សារ។ ក្រោមជំនួយរបស់រដ្ឋាភិបាលចិន តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្មវិធីប្រកួតប្រជែង ថ្នាលបណ្តុះអាជីវកម្មសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ នេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃវិស័យកសិឧស្សាហកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី