SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC ពិនិត្យលទ្ធភាពចុះបញ្ជីគម្រោងវិនិយោគចំនួន១៨ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោមទុនវិនិយោគសរុប ៣៦១លានដុល្លារ


CDC ពិនិត្យលទ្ធភាពចុះបញ្ជីគម្រោងវិនិយោគចំនួន១៨ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោមទុនវិនិយោគសរុប ៣៦១លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-27

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-27

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យលទ្ធភាពលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៨គម្រោង ដែលមានទុនវិនិយោគសរុប ៣៦១លានដុល្លារ និងអាចបង្កើតការងារបាន ៨ ៥០០កន្លែង។

គម្រោងវិនិយោគចំនួន១៨នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ១គម្រោង លើការកែច្នៃជ័រកៅស៊ូ, វិស័យឧស្សាហកម្មចំនួន ១៦គម្រោង ផលិតគ្រឿងបន្លាស់រថយន្ត, ផលិតគ្រឿងសង្ហារិម, ផលិតនិងផ្គុំដំទ្បើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ, អំពូលលម្អនិងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផ្គុំដំទ្បើងអំពូលអិលអ៊ីឌីនិងពិល, ផលិតដើមណូអែលនិងសម្ភារប្រើប្រាស់ពីលោហធាតុ, ផលិតសម្ភារជាងនិងសម្ភារផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារប្រើប្រាស់សម្រាប់សត្វចិញ្ចឹមគ្រប់ប្រភេទ, ចាក់សម្លៀកបំពាក់, បោកគក់, ជ្រលក់ពណ៌, និងផលិតស្រោមជើង) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អនុភាព១៥០មេហ្កាវ៉ាត់។

បើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ គម្រោងវិនិយោគទាំង១៨ ដែលអង្គប្រជុំបានធ្វើការពិនិត្យពិភាក្សាខាងលើ ត្រូវបានបោះទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ស្ពឺ, តាកែវ, ស្វាយរៀង, មណ្ឌលគិរី និងរតនគិរី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី