2025-04-26
គន ម៉េងហុង
2025-04-26
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកសាស្រ្តាចារ្យបណ្ឌិត Hasan Ali Karasar សកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Cappadocia គ្រោងចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីចែករំលែកបទពិសោធ និងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍រយៈពេលវែង និងខ្លី។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ រវាងឯកឧត្តម ហួត ហាក់ និងលោកសាស្រ្តាចារ្យបណ្ឌិត Hasan Ali Karasar ភាគីទាំងពីរ ក៏បានពិភាក្សាការងារផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ មានមគ្គុទេសក៏ទេសចរណ៍ បដិសណ្ឋារកិច្ច និងម្ហូបអាហារ ព្រមទាំងចែករំលែកនូវបទពិសោធរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព បៃតង បរិយាប័ន្ន ព្រមទាំងទេសចរណ៍ ដែលមានតម្លៃបន្ថែម។
តាមការបញ្ជាក់ពីក្រសួងទេសចរណ៍ លោកសាស្រ្តាចារ្យបណ្ឌិត Hasan Ali Karasar បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរៀបចំផែនការទេសចរណ៍ និងគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាពសម្រាប់ក្រសួងទេសចរណ៍ និងវប្បធម៌តួកគីយ៉េ ព្រមទាំងបណ្តាប្រទេសមួយចំនួនទៀត។ សាកលវិទ្យាល័យ Cappadocia ត្រូវបានចាត់ជាសកលវិទ្យាល័យនាំមុខគេ និងជោគជ័យមួយលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ជាន់ខ្ពស់ ដូចជាមគ្គុទេសក៏ទេសចរណ៍ បដិសណ្ឋារកិច្ច និងម្ហូបអាហារជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី