SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គន្លឹះនៃការប្រុងប្រយ័ត្នតាមដងផ្លូវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ


គន្លឹះនៃការប្រុងប្រយ័ត្នតាមដងផ្លូវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-13

វ៉ាន់ រិទ្ធី

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-13

វ៉ាន់ រិទ្ធី

A+ A-

ភ្នំពេញ៖ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាដ៏រីករាយ ដែលប្រជាជនខ្មែរជួបជុំគ្រួសារ និងធ្វើដំណើរទៅកាន់ទីកន្លែងជិតឆ្ងាយ។ ទោះជាយ៉ាងណាក្តី ការធ្វើដំណើរនាឱកាសនេះ គឺតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះដើម្បីឱ្យការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងគ្មានកង្វល់ សាធារណជន គួរពិនិត្យ និងអនុវត្តគន្លឹះសំខាន់ៗ ដូចខាងក្រោម៖

១. ពិនិត្យស្ថានភាពយានជំនិះ៖ សុវត្ថិភាពក្នុងការធ្វើដំណើរ គឺជារឿងចាំបាច់ ដូចនេះត្រូវពិនិត្យស្ថានភាពយានជំនិះរបស់លោកអ្នកឱ្យបានត្រឹមត្រូវ ដូចជាហ្វ្រាំង សំបកកង់ និងប្រេងឥន្ធនៈជាដើម ដើម្បីការពារហានិភ័យផ្សេងៗ។ ២. ជ្រើសរើសក្រុមហ៊ុនដែលផ្ដល់ទំនុកចិត្ដខ្ពស់៖ បើសិនលោកអ្នក ជ្រើសរើសរថយន្តសាធារណៈ ត្រូវជ្រើសរើសក្រុមហ៊ុន ដែលអាចជឿទុកចិត្តបាន និងបើសិនអ្នកធ្វើដំណើរពេលយប់ គឺត្រូវបង្កើនការប្រុសប្រយ័ត្នខ្ពស់ ទៅលើសុវត្ថិភាព និងការពារសម្ភារផ្ទាល់ខ្លួនផ្សេងៗ។

៣. ការរៀបចំផែនការផ្លូវធ្វើដំណើរ៖ មុនពេលធ្វើដំណើរ ត្រូវមានពេលសម្រាកឱ្យបានគ្រប់គ្រាន់ ព្រមទាំងចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីចូលរួមកាត់បន្ថយហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍។ ហានិភ័យ នៃការមិនបានប្រុងប្រយ័ត្ន នឹងអាចធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ប្រសិនបើលោកអ្នក បើកបរដោយប្រើប្រាស់គ្រឿងស្រវឹង ឬបើកបរដោយខ្វះការប្រុងប្រយ័ត្ន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី