2025-04-12
ឃី ភារៈ
2025-04-12
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានស្នើដល់គណៈប្រតិភូខេត្តកន្ទូម នៃប្រទេសវៀតណាមជួយជំរុញវិនិយោគិន ឱ្យមកវិនិយោគនៅខេត្តស្ទឹងត្រែងឱ្យបានច្រើន ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានជំរុញការវិនិយោគ នៃខេត្តភូមិភាគឦសាន។ ឯកឧត្តម សរ សុពុត្រា ស្នើបែបនេះក្នុងជំនួបជាមួយ ឯកឧត្តម ឡេ ង៉កទួន ប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទូម។
ក្នុងជំនួបកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឡេ ង៉កទួន បានលើកឡើងថា ខេត្តស្ទឹងត្រែងមិនមានព្រំដែនជាប់ជាមួយខេត្តកន្ទូមទែ តែខេត្តទាំងពីរ គឺមានការទំនាក់ទំនងគ្នាល្អ លើវិស័យរដ្ឋបាល សន្តិសុខ និងពាណិជ្ជកម្ម។ ឯកឧត្តម ឡេ ង៉កទួន បន្ថែមថា វៀតណាម-កម្ពុជា តែងតែជូនពរគ្នាទៅវិញទៅមក ជាកាយវិការដ៏ល្អប្រពៃ បង្ហាញបន្តដល់កូនចៅជំនាន់ក្រោយឱ្យបន្តនូវប្រពៃណីដ៏ល្អនេះ ដើម្បីឱ្យចំណងមិត្តភាពរវាងវៀតណាម-កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម សរ សុពុត្រា បានបន្តថា កិច្ចសហប្រតិបត្តិការរវាង ខេត្តស្ទឹងត្រែង និងខេត្តកន្ទូមគឺជាកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ការអភិវឌ្ឍ ការទំនាក់ទំនង ការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្ទឹងត្រែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី