2025-03-31
គន ម៉េងហុង
2025-03-31
គន ម៉េងហុង
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបស្វាយចន្ទី ក្នុងខេត្តកំពង់ធំ ចំនួន៣ រួមមានសហគមន៍ប្រាសាទសំបូររុងរឿង សហគមន៍សាលាវិស័យ និងសហគមន៍ទំរីងកំពង់ធំ ចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ដែលមានទំហំទឹកប្រាក់ប្រហែល ៤០ម៉ឺនដុល្លារ ជាមួយក្រុមហ៊ុន Santana Agro Proucts។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ដូច្នេះថា៖ «បើបូករួមជាមួយនឹងកិច្ចសន្យា ដែលទើបបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនMIRARTH កាលពីពេលថ្មីៗនេះ សហគមន៍ទាំង៣ មានកិច្ចសន្យាសរុបនៅក្នុងដៃទំហំជាង ១លានដុល្លារ រួចស្រេចទៅហើយ»។ ទន្ទឹមនេះ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងទៀតថា សមាជិកទាំងអស់មិនចាំបាច់ព្រួយបារម្ភពីបញ្ហាទីផ្សារសម្រាប់រដូវកាលប្រមូលផលឆ្នាំនេះនោះទេ ចំណែកឯគ្រាប់ស្វាយចន្ទីដែលនៅសេសសល់ អាចនឹងត្រូវបានប្រមូលសម្ងួត ដើម្បីទុកលក់ស្ងួតនៅពេលក្រោយ។
គួរបញ្ជាក់ថា កិច្ចសន្យា ដែលគិតជាសាច់ប្រាក់ប្រហែល ៤០ម៉ឺនដុល្លារនេះ សហគមន៍ត្រូវផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ក្នុងលក្ខខណ្ឌតម្លៃប្រែប្រួលតាមជាក់ស្តែង និងអាស្រ័យលើគុណភាពគ្រាប់ស្វាយចន្ទីផងដែរ។ ក្រុមហ៊ុន Santana Agro Proucts នឹងផ្តល់ជូន១០០៛ ក្នុងមួយគីឡូក្រាម បន្ថែមពីលើតម្លៃទីផ្សារនៅតាមតំបន់នីមួយៗ ហើយការចំណាយដឹកជញ្ជូនពីសហគមន៍ គឺជាបន្ទុករបស់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី