2025-03-14
គន ម៉េងហុង
2025-03-14
គន ម៉េងហុង
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ស្នើកិច្ចសហការជាមួយអាជ្ញាធរខេត្តរតនគិរី ដើម្បីបង្ការ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើកម្ចី ដែលមានរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ និងមិនមានច្បាប់អនុញ្ញាត បង្កការប៉ះពាល់ដល់សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះបើតាមការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ។
ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី បង្ហាញពីការចាប់អារម្មណ៍លើសន្ទុះនៃការអភិវឌ្ឍរបស់ខេត្តរតនគិរី ក្នុងវិស័យកសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលជាកត្តាអាចឱ្យអ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុ កំណត់មុខសញ្ញាអាទិភាព ដើម្បីរៀបចំផលិតផល និងសេវាហិរញ្ញវត្ថុឱ្យចំគោលដៅ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានបញ្ជាក់ពីបញ្ហាទាក់ទងនឹងកង្វះការយល់ដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាពលរដ្ឋ លទ្ធភាពក្នុងការសងត្រឡប់កម្ចី និងវត្តមានកម្ចីខុសច្បាប់តាមអនឡាញ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុផងដែរ។ បន្ថែមពីនោះ ឯកឧត្តម ញ៉ែម សំអឿន ក៏បានលើកឡើងពីស្ថានភាព នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងការរួមចំណែករបស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលបានអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន នាពេលកន្លងមកផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី