2025-03-13
គន ម៉េងហុង
2025-03-13
គន ម៉េងហុង
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវ «យុទ្ធសាស្រ្តនៃការកែច្នៃ» ដែលជាចំណុចសំខាន់សម្រាប់បង្កើនតម្លៃដល់ផលិតផលស្វាយចន្ទី តាមរយៈការបង្កើនផលិតភាព កាត់បន្ថយថ្លៃដើមផលិតកម្ម និងអនុវត្តបច្ចេកវិទ្យាទំនើបសមស្រប ដោយមានគុណភាពប្រកបដោយឧត្តមភាពប្រកួតប្រជែងក្នុងការផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស។
យុទ្ធសាស្រ្តនេះ គឺផ្តោតសំខាន់ទៅលើការអនុវត្តស្របតាមខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ដើម្បីបង្កើនតម្លៃបន្ថែម រួមមាន៖ ទី១.ការជំរុញកៀរគរវិនិយោគ ជំនួយបច្ចេកទេស និងធនធានទាំងក្នុង និងក្រៅប្រទេស ដើម្បីជំរុញវិស័យស្វាយចន្ទីនៅកម្ពុជាឱ្យមាននិរន្តរភាព និងអភិវឌ្ឍន៍។ ទី២.បង្កើនតម្លៃបន្ថែមក្រោយប្រមូលផល តាមរយៈការសម្ងួត វេចខ្ចប់ និងការធ្វើចំណាត់ថ្នាក់គ្រាប់តាមការកែច្នៃបឋម ការបកសម្បក និងការធ្វើចំណាតថ្នាក់សម្រាប់ផ្គត់ផ្គង់ដល់អ្នកនាំចូល និងអ្នកផលិតនៅក្នុងទីផ្សារគោលដៅដែលបានតម្លៃខ្ពស់។
ចំពោះ ទី៣.បង្កើនតម្លៃបន្ថែម តាមរយៈការបំពេញ និងផ្គត់ផ្គង់ដល់ផលិតកម្មកែច្នៃទៅជាផលិតផលសម្រេច ដូចជា ផលិតផលអាហារសម្រន់ និងគ្រឿងផ្សំក្នុងផលិតផលផ្សេងទៀត និងទី៤.បង្កើនតម្លៃបន្ថែមតាមការផលិតផលិតផលកែច្នៃផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទៅអ្នកលក់រាយដែលភាគច្រើននៅលើទីផ្សារគោលដៅ។ ជាមួយគ្នានេះ ឧស្សាហកម្មស្វាយចន្ទីកម្ពុជា ត្រូវផ្សារភ្ជាប់ជាមួយនឹងវិស័យពាក់ព័ន្ធដទៃទៀត ដើម្បីឱ្យសេដ្ឋកិច្ចមូលដ្ឋានមានចរន្តរស់រវើក និងបង្កើនគុណភាពតម្លៃ តាមរយៈការកែច្នៃគ្រាប់ស្វាយចន្ទី៕
ប្រភពដកស្រង់ពីសៀវភៅ៖ គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី