2025-02-25
គិត បុប្ផា
2025-02-25
គិត បុប្ផា
ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លើកទឹកចិត្តឱ្យវិនិយោគិន និងធុរជន រួសរាន់មកដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស»។ នេះបើតាមការចុះផ្សាយរបស់រដ្ឋាបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» សម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅសណ្ឋាគារ ស៊ីប្រីសខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ និងលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានផ្សព្វផ្សាយ អំពីការបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៥។ កម្មវិធីនេះ ធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងអំពីកម្មវិធីពិសេស ដល់វិនិយោគិនសក្តានុពល ដែលមានចំណាប់អារម្មណ៍វិនិយោគក្នុងខេត្ត ពិសេសផ្តល់ឱកាសដល់វិនិយោគិនសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគថ្មីៗ ដើម្បីឈានទៅចាប់យកឱកាសវិនិយោគនៅក្នុងវិស័យទេសចរណ៍ ក្នុងខេត្តនេះ។
វិនិយោគិន និងធុរជន អាចរួសរាន់មកដាក់ពាក្យ ឬស្នើ នៅអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី