2023-12-04
SME News
2023-12-04
SME News
ភ្នំពេញ៖ ក្នុងពិធីបិទបញ្ចប់បុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ៖«ទាំងអស់គ្នាដើម្បីទេសចរណ៍» ដែលប្រារព្វធ្វើនៅខេត្តកែប សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដោយយោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកែបថា នៅថ្ងៃទី០១ នៃពិធីបុណ្យសមុទ្រនេះ មានភ្ញៀវទេសចរចូលមកលេងកម្សាន្តជិត៤ម៉ឺន ៦ពាន់នាក់ ខណៈដែលថ្ងៃទី០២ មានរហូតដល់ទៅ១២ម៉ឺននាក់។
ក្នុងពិធីបុណ្យសមុទ្រលើកទី១០ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១-០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកំណត់ត្រាដែលមានស្តង់ពិព័រណ៌ផលិតផលរហូតដល់ទៅជិត៥០០ មកពីតាមបណ្តារាជធានី-ខេត្តផ្សេងៗ ដែលចំនួននេះច្រើនជាងការរៀបចំពិធីបុណ្យសមុទ្រលើកមុនៗទៅទៀត។ ក្នុងឱកាសនោះ សម្តេចធិបីត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រសួង, រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយជាពិសេសប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានមកចូលរួមកម្សាន្ដ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី