SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អាជីវកម្មលើផលិតផលស្បែក អាចស្វែងរកដៃគូជាលក្ខណៈអន្តរជាតិក្នុងពិព័រណ៍នៅឥណ្ឌា


អាជីវកម្មលើផលិតផលស្បែក អាចស្វែងរកដៃគូជាលក្ខណៈអន្តរជាតិក្នុងពិព័រណ៍នៅឥណ្ឌា
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-15

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ពិព័រណ៍ «The 6o Edition of the Delhi International Leather Expo (DILEX)» នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា នឹងផ្ដល់ឱកាសដល់ក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលមានអាជីវកម្មពាក់ព័ន្ធនឹងផលិតផលស្បែកចូលរួមដាក់តាំងបង្ហាញផលិតផល និងបង្កើតបណ្តាញអាជីវកម្ម ដើម្បីស្វែងរកដៃគូជាលក្ខណៈអន្តរជាតិជាដើម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ពិព័រណ៍ដែលរៀបចំឡើងនៅថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នឹងមានការតាំងបង្ហាញផលិតផលស្បែកជើងធ្វើអំពីស្បែក, សម្លៀកបំពាក់, ទំនិញបន្ទាប់បន្សំ, ស្រោមដៃ, ផលិតផលការពារសុវត្ថិភាព និងផលិតផលផ្សេងទៀតធ្វើអំពីស្បែក។ ជាមួយគ្នានេះ អ្នកបញ្ជាទិញក្រៅប្រទេស ដែលជាថ្នាក់នាយក ឬនាយកប្រតិបត្តិឡើង គណៈកម្មការរៀបចំពិព័រណ៍របស់ប្រទេសឥណ្ឌា នឹងផ្តល់ការស្នាក់នៅរយៈពេល ២យប់ អាហារពេលព្រឹកនិងអាហារថ្ងៃត្រង់, សំបុត្រយន្តហោះទៅមក, ការធ្វើដំណើរទៅ-មកពីព្រលានយន្តហោះទៅសណ្ឋាគារ និងការអញ្ជើញឱ្យចូលរួមកម្មវិធីសំខាន់ៗក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើផងដែរ។

ចំពោះ ពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនងមកបំពេញបែបបទតាមរយៈតំណរភ្ជាប់៖ https://forms.gle/NjHbLdA6hdUSHqw5A និងព័ត៌មានលម្អិតអាចចូលទៅកាន់គេហទំព័រ៖ https://www.dilex-india.com។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកមន្ត្រីសម្របសម្រួល តាមរយៈទូរសព្ទលេខ៖ ០១២ ៧៧៧ ៩៥៩ / ០៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល [email protected] / [email protected]


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599