SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឧបកនាយករដ្ឋមន្រ្ដីមហាផ្ទៃ ស្នើរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យលើកលែងការបង់កម្រៃ និងពន្លឿនការផ្ដល់សេវាចុះបញ្ជីដីធ្លីឱ្យពលរដ្ឋ


ឧបកនាយករដ្ឋមន្រ្ដីមហាផ្ទៃ ស្នើរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យលើកលែងការបង់កម្រៃ និងពន្លឿនការផ្ដល់សេវាចុះបញ្ជីដីធ្លីឱ្យពលរដ្ឋ
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-01

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-01

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យលើកលែងការបង់កម្រៃ និងពន្លឿនការផ្ដល់សេវានានា ដល់ពលរដ្ឋក្នុងយុទ្ធនាការចុះបញ្ជីដីធ្លី ក្រោយការកំណត់យកការចុះបញ្ជីដីធ្លីជាការងារអាទិភាព។ ការស្នើសុំនេះត្រូវអនុវត្តជូនប្រជាពលរដ្ឋឲ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ក្រោមការរៀបចំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

តាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ជាការងារអាទិភាពដែលធ្វើឡើងក្នុងគោលបំណងធានាកម្មសិទ្ធិលើដីធ្លី, ពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី,កាត់បន្ថយភាពក្រីក្រ, អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ដើម្បីភាពសុខដុមរមនាក្នុងសង្គម។

ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋក្នុងយុទ្ធនាការចុះបញ្ជីដីធ្លី ក្រសួងមហាផ្ទៃ បានស្នើដល់អភិបាលរាជធានី ខេត្ត ណែនាំដល់រដ្ឋបាលឃុំ សង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យរៀបចំ និងដាក់ចេញដីកាស្ដីពីការលើកលែងការបង់កម្រៃសេវាសម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ រហូតដល់ការចុះបញ្ជីដីធ្លីត្រូវបានបញ្ចប់ក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ។ លើសពីនេះ រដ្ឋបាលឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវារដ្ឋបាលនានា ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

បើតាមក្រសួងរៀបចំដែនដី ដើម្បីចុះបញ្ជីដីធ្លីបាន តម្រូវឱ្យពលរដ្ឋត្រូវរៀបចំឯកសារភ្ជាប់មួយចំនួនដែលស្ថិតក្រោមការពិនិត្យសម្រេចរបស់រដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដូចជា៖ ការធ្វើនីត្យានុកូលកម្មលើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, ការចេញសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍, សេចក្តីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់មរណភាព និងការចេញលិខិតបញ្ជាក់ទាយាទជាដើម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599