2025-02-06
គិត បុប្ផា
2025-02-06
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈឯកឧត្តម គង់ ច័ន្ទវាសនា ដែលរដ្ឋលេខាធិការ បានស្នើឱ្យអាជីវករជី និងថ្នាំកសិកម្មទាំងអស់ ដែលជាដៃគូផ្តល់បច្ចេកទេស និងការផ្គត់ផ្គង់ធាតុចូលកសិកម្ម ចែករំលែកព័ត៌មានល្អៗ និងភាពវិជ្ជមានដល់កសិករ ចៀសវាងព័ត៌មានបង្កចលាចល ដែលធ្វើឱ្យខាតប្រយោជន៍កសិករ និងផ្តល់ផលអវិជ្ជមានដល់ការអភិវឌ្ឍវិស័យកសិកម្ម។
ក្នុងពិធីសំណេះសំណាល និងទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗក្នុងវិស័យកសិកម្មជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មចំនួន ១៩០នាក់ ឯកឧត្តម គង់ ច័ន្ទវាសនា ក៏បានលើកឡើងពីការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងការជួយរក្សាលំនឹងថ្លៃកសិផល ពិសេសបច្ចុប្បន្ន ដែលតម្លៃស្រូវអូអឹម និងអ៊ីអ៊ែរធ្លាក់ចុះ ធៀបនឹងឆ្នាំមុនៗ ដែលស្ថានភាពទីផ្សារមានលក្ខណៈអំណោយផលល្អ។
អាជីវករជី និងថ្នាំកសិកម្មទាំង ១៩០នាក់ ដែលទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងវិស័យកសិកម្ម ប្តេជ្ញាចូលរួមគាំទ្រ និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងព័ត៌មានវិជ្ជមាននានាក្នុងវិស័យកសិកម្ម ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ និងការអភិវឌ្ឍវិស័យកសិកម្មផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី