2025-01-30
គន ម៉េងហុង
2025-01-30
គន ម៉េងហុង
ភ្នំពេញ៖ ជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន (JAFTA) ត្រូវបានបង្កើតជាមួយនឹងចក្ខុវិស័យរយៈពេលវែង ដើម្បីពង្រឹងការអភិវឌ្ឍទីផ្សារមូលបត្របំណុលរូបិយប័ណ្ណក្នុងស្រុក ដែលជាប្រភពហិរញ្ញប្បទានបន្ថែមសម្រាប់ប្រទេសក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។
ក្រសួងអប់រំ បានឱ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមទីផ្សារមូលបត្រអាស៊ាន+3 (ABMI) និងជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន (JAFTA) គឺបានផ្តល់មូលនិធិសម្រាប់ការអនុវត្តកម្មវិធីជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា។ ជាមួយគ្នានេះ កម្ពុជា ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនតាមរយៈជំនួយនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា ពង្រឹងសមត្ថភាពស្ថាប័នហិរញ្ញវត្ថុ និងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្របំណុលដ៏រឹងមាំ។
ក្នុងពិធីអបអរសាទរខួបលើកទី ២០ នៃជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន នៅកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានអរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ានលើផ្នែកហិរញ្ញវត្ថុក្នុងរយៈពេល២០ឆ្នាំនេះ ដែលផ្តល់ការគាំទ្រហិរញ្ញវត្ថុ បច្ចេកទេស និងកិច្ចសហការយ៉ាងមោះមុតក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ដោយមានការរៀបចំជាកម្មវិធីជំនួយបច្ចេកទេស និងគម្រោងជាច្រើន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី