2024-05-05
ទូច សូរិយា
2024-05-05
ទូច សូរិយា
ភ្នំពេញ៖ ប្រទេសម៉ាឡេស៊ី ជាប្រទេសធំទី៣ ដែលកម្ពុជា បាននាំចេញអង្ករជាប្រចាំឆ្នាំក្នុងរង្វង់ប្រមាណជាង៥ម៉ឺនតោន។ កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជា បាននាំចេញអង្ករទៅប្រទេសធំទី៣នេះ បានប្រមាណ ៥១,១៨៤តោន គិតជាទឹកប្រាក់ជាង ៣៦លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។
ទស្សនកិច្ចរឹតចំណងសាមគ្គីភាពបន្ថែមទៀតជាមួយក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី Padiberas Nasional Bhd (BERNAS) ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី ជាប្រទេសធំទី៣ ដែលកម្ពុជាបាននាំចេញប្រចាំឆ្នាំមានបរិមាណប្រមាណជាជាង ៥ម៉ឺនតោន ដែលអង្ករទាំង ៩៥%នោះជាអង្ករផ្ការំដួល និងសែនក្រអូប។ ក្នុងទស្សនកិច្ចនេះ ប្រទេសម៉ាឡេស៊ី បានលើកឡើងថា គុណភាពអង្ករកម្ពុជា ដែលប្រជាជនប្រទេសម៉ាឡេស៊ីចាប់ផ្តើមពេញនិយម និងកំពុងប្រើប្រាស់ គឺមានកំណើនជាមធ្យមជាង ១០% ប្រចាំឆ្នាំ។
តាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាជាប្រទេសធំទី៥ ដែលប្រទេសម៉ាឡេស៊ីបាននាំចូលក្នុងចំណោមប្រទេសទាំង១២ ក្នុងនោះប្រទេសម៉ាឡេស៊ី បានសំណូមពរឱ្យប្រទេសកម្ពុជាផលិតអង្ករប្រភេទនេះឱ្យបានកាន់តែច្រើនថែមទៀត និងសន្យាដឹកនាំក្រុមហ៊ុននានាដែលជាក្រុមហ៊ុននាំចូលអង្ករ មកទស្សនកិច្ចសិក្សាដល់រោងម៉ាស៊ីនស្រូវនៅកម្ពុជា ជាពិសេសនៅក្នុងខែកញ្ញា ជារដូវប្រមូលផលស្រូវមិនប្រកាន់រដូវវគ្គទី២ ផងដែរ។
គួរបញ្ជាក់ថា ទស្សនកិច្ចរឹតចំណងសាមគ្គីភាពបន្ថែមទៀតជាមួយក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី Padiberas Nasional Bhd (BERNAS) ដែលជាក្រុមហ៊ុនផ្តាច់មុខលើការនាំចូល និងក្រុមហ៊ុនទទួលចែកចាយបន្តនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រីកសក្តានុពលនៃការនាំចេញបន្ថែមទៀតនូវអង្ករកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី