2024-12-30
ទូច សូរិយា
2024-12-30
ទូច សូរិយា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល បានសង្ឃឹមថា ចំណូលផ្សេងៗ នឹងទទួលបាន ១ ១៧៦ប៊ីលានរៀល ត្រូវជា ០,៥៦% នៃផលិតផលសរុបក្នុងស្រុក(ផ.ស.ស.)ឬកើនឡើងចំនួន ១១% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ក្នុងនោះ ចំណូលផ្សេងៗដែលមានប្រភពពីហិរញ្ញប្បទានពីក្រៅប្រទេស ដោយមិនឆ្លងកាត់រតនាគារជាតិ ត្រូវបានគ្រោងទុក ៥៦៦ប៊ីលានរៀល ត្រូវជា០,២៧% នៃផ.ស.ស.។
ជាមួយគ្នានេះ ចំណូលផ្សេងៗក្នុងប្រទេស ដែលជាចំណូលមានប្រភពពីការសងត្រឡប់មកវិញនូវប្រាក់ដើមពីសហគ្រាសសាធារណៈរបស់រដ្ឋ ត្រូវបានគ្រោងទុកចំនួន ៥៥០ប៊ីលានរៀល ត្រូវជា ០,២៦%នៃផ.ស.ស. និងចំណូលផ្សេងៗក្រៅប្រទេស ត្រូវសម្រេចឱ្យបានចំនួន ៦២៦ប៊ីលានរៀល ត្រូវជា ០,៣% នៃផ.ស.ស.។ ក្នុងចំណូលក្រៅប្រទេសដែលគ្រោងចំនួន ៦២៦ប៊ីលានរៀលនេះ មានចំណូលមូលនិធិទ្រទ្រង់ថវិកា ត្រូវបានគ្រោងចំនួន ៦១ប៊ីលានរៀល ត្រូវជា ០,០៣% នៃផ.ស.ស.។
គួរជម្រាបថា ថវិកាឆ្នាំ២០២៥ គឺមានទិសដៅជាយុទ្ធសាស្ត្រកំណត់ចំណាយសរុបថវិកាថ្នាក់ជាតិ ឱ្យស្ថិតក្នុងកម្រិតចំនួន ៣៥ ៣៩៨ប៊ីលានរៀល ត្រូវជា១៦,៩២% នៃផ.ស.ស. គឺកើនត្រឹមចំនួន ២,៦%បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ក្នុងនោះមានការចំណាយឧបត្ថម្ភធនគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៣៦២ ២៨៣លានរៀល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី