2024-12-24
ដេប៉ាលីយែរ ម៉ារីលីណា
2024-12-24
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យអគ្គនាយកដ្ឋានកៅស៊ូ រៀបចំមូលដ្ឋានច្បាប់ បច្ចេកទេសច្បាស់លាស់ សិក្សាពីតម្រូវការទីផ្សារ កាត់បន្ថយថ្លៃដើមផលិត ដើម្បីផ្តល់ផលចំណេញសេដ្ឋកិច្ចពិតប្រាកដដល់ប្រជាពលរដ្ឋ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។
ក្រៅពីការណែនាំ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក៏បានបញ្ជាក់បន្ថែមថា ការងារកៅស៊ូនេះ គឺតម្រូវឱ្យមានការពិចារណាគិតគូរឱ្យបានវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ ដើម្បីជំរុញការពង្រឹងនូវផលិតកម្ម ដោយមិនមានការពង្រីកឡើយ។ ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកៅស៊ូ ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម លើកទឹកចិត្តដល់អង្គប្រជុំ ផ្តោតពិភាក្សាកសាងសហគមន៍កសិកម្មទំនើប ប្រមូលផ្តុំនូវអ្នកដាំដុះកៅស៊ូ ដែលជាបណ្តុំមួយមានភាពរឹងមាំ មានផែនការវិនិយោគ និងផលិតកម្មច្បាស់លាស់ ព្រមទាំងឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានណែនាំអគ្គនាយកដ្ឋានកៅស៊ូ ពិភាក្សាលើផែនការថវិកា ការប្រើប្រាស់ថវិកា និងលទ្ធផលសូចនាករទាំងអស់ ប្រៀបធៀបនឹងរៀបផែនការរំពឹងទុក ពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ ឆ្លើយតបទៅនឹងកិច្ចសន្យាសមិទ្ធកម្មជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាបទពិសោធសម្រាប់ការអនុវត្តការងារឆ្នាំ២០២៥ កាន់តែមានប្រសិទ្ធភាព និងដាក់អាទិភាពចំគោលដៅ។ក្នុងកម្មវិធីនេះដែរ ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម បានសរសើរនូវការខិតខំរបស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានកៅស៊ូ ក្នុងការបំពេញការងារពេញលេញ ជំរុញការស្រាវជ្រាវបង្កើតបាននូវក្លូនកៅស៊ូ CRRI12 និងCRRI19 បានជោគជ័យ និងបន្តបញ្ចេញក្លូននេះដល់បណ្តាអ្នកដាំកៅស៊ូទាំងអស់ ដើម្បីជំរុញក្លូនកៅស៊ូនេះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី