2024-11-24
ទូច សូរិយា
2024-11-24
ទូច សូរិយា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងបន្តចូលរួមផ្តល់ជាធាតុចូល និងការគាំទ្រនានា ដើម្បីអភិវឌ្ឍន៍វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ នេះជាការបញ្ជាក់របស់លោក អេនថូនី រ៉ូបឺត ហ្គីល ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេសនៃ ADB និងលោក អ៊ែមម៉ានូអ៊ែល ឌុលហ្វុស នាយកស្តីទីប្រចាំប្រទេសនៃ AFD។
ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូរបស់ ADB និង AFD ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិស័យ TVET មានសារសំខាន់ណាស់ក្នុងការបង្កើតមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញសម្រាប់ចូលរួមអភិវឌ្ឍន៍កម្ពុជា ឆ្ពោះទៅសម្រេចបានជាប្រទេសមានប្រាក់ចំណូលខ្ពស់កម្រិតមធ្យមនាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០។
ក្នុងជំនួបនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ ក៏បានសង្ឃឹមថា កិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពីធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី