SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-អេស្ប៉ាញ រកមធ្យោបាយលើកកម្ពស់កិច្ចសហការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងវិនិយោគ


កម្ពុជា-អេស្ប៉ាញ រកមធ្យោបាយលើកកម្ពស់កិច្ចសហការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងវិនិយោគ
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-21

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-21

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ កម្ពុជា និងអេស្ប៉ាញ រិះរកមធ្យោបាយលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម។ នេះបើតាមកិច្ចពិភាក្សារវាង ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Felipe DE MORENA CASADO ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃអេស្ប៉ាញ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅថៃ។

ក្នុងកិច្ចពិភាក្សា ដែលធ្វើឡើង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ភាគីទាំងពីរ បានកត់សម្គាល់ទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការល្អកន្លងមក និងឯកឧត្តម Felipe DE MORENA CASADO បានប្ដេជ្ញាចិត្តជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ឃួន ផុនរតនៈ បានអរគុណរដ្ឋាភិបាលអេស្ប៉ាញ ចំពោះជំនួយដ៏មានតម្លៃដល់កម្ពុជា ពិសេសជំនួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

ឯកឧត្តម Felipe DE MORENA CASADO បានអបអរកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខ ស្តីពីពិភពលោកគ្មានមីន និងបានកោតសរសើរចំពោះការរួមចំណែករបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី