2024-11-19
គន ម៉េងហុង
2024-11-19
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា និងឥណ្ឌូនេស៊ី រីកចម្រើននៃទំនាក់ទំនងក្នុងវិស័យជាច្រើន ដូចជា៖ កសិកម្ម ពាណិជ្ជកម្ម ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន និងវិស័យសន្តិសុខនិងការពារជាតិ។ ពាក់ព័ន្ធនឹងវិស័យទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ បន្តធ្វើការជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ព្រោះប្រទេសទាំងពីរនៅមានសក្តានុពលច្រើន។
ឯកឧត្តម Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូនេស៊ី ព្រមទាំងជាប្រធានគណបក្ស PKB របស់ប្រទេសឥណ្ឌូនេស៊ី លើកឡើងថា ឥណ្ឌូនេស៊ី និងកម្ពុជា មានទំនាក់ទំនងយូរអង្វែង និងមានកិច្ចសហការក្នុងវិស័យជាច្រើន ព្រមទាំងគូសបញ្ជាក់អំពីសក្ដានុពលជាច្រើន ដែលប្រទេសទាំងពីរអាចបំពេញឱ្យគ្នាទៅវិញទៅមកផងដែរ។ ឯកឧត្តម Muhaimin Iskandar ចាត់ទុកថា សម្ព័ន្ធភាពនៃអរិយធម៌ គឺជាយន្តការដ៏សំខាន់មួយសម្រាប់ការបង្កើនឥទ្ធិពលនៅក្នុងតំបន់ និងពិភពលោក។
គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំគណៈគម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI Executive Committee) ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជានឹងរៀបចំកិច្ចប្រជុំពីរទៀត រួមមាន៖ ១.មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ និង២.សម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ផងដែរ។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី