2024-10-05
ឃី ភារៈ
2024-10-05
ឃី ភារៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះ ការវាយប្រហារដោយបន្លំប្រើសារ SMS ជាអក្សរទៅទូរសព្ទដៃ (Smishing) ដែលអាចលួចយកព័ត៌មានផ្ទាល់ខ្លួន លេខសម្ងាត់គណនីបណ្តាញសង្គម និងបង្កប់មេរោគបច្ចេកវិទ្យាជាដើម។
ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា នាពេលថ្មីៗនេះ អគ្គនាយកដ្ឋាន បានទទួលសេចក្តីរាយការណ៍ពីក្រុមជនខិលខូចបានប្រើប្រាស់ផ្ញើសារ SMS លើទូរសព្ទដៃរបស់ជនរងគ្រោះ ដែលមាននូវតំណភ្ជាប់ក្លែងក្លាយ ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន។ ជាមួយគ្នានេះ ក្រុមខិលខូច ក៏អាចវាយប្រហារភ្លាមៗ ដែលអាចនាំឱ្យមានការលួចអត្តសញ្ញាណបុគ្គល បាត់បង់គណនីបណ្តាញសង្គម និងការក្លែងបន្លំផ្នែកហិរញ្ញវត្ថុផងដែរ។
Smishing គឺជាការរួមបញ្ចូលគ្នានៃ SMS និង Phishing ដែលសំដៅទៅលើការវាយប្រហារដោយបន្លំប្រើសារ SMS ដោយបានរចនាឡើងមានឈ្មោះ(sender)ជាស្ថាប័នស្របច្បាប់ដែលអាចទុកចិត្តបាន ឬសេវាកម្មពេញនិយមជាដើម ដើម្បីបញ្ឆោតជនរងគ្រោះឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនតាមរយៈតំណភ្ជាប់ក្លែងក្លាយ ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
ដើម្បីការពារខ្លួនពីការវាយប្រហារពី Smishing អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល អំពាវនាវឱ្យពលរដ្ឋ កុំចុចតំណភ្ជាប់ក្នុងសារ SMS ដែលមិនបានស្នើសុំ, ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្ញើ, កុំចែករំលែកព័ត៌មានផ្ទាល់ខ្លួន តាមរយៈសារ SMS, ត្រូវបើកមុខងារសុវត្ថិភាព 2FA បន្ថែមក្នុងគណនីបណ្តាញសង្គមដើម្បីទប់ស្កាត់ការវាយប្រហារ និងធ្វើសេចក្តីរាយការណ៍មកសមត្ថកិច្ចជំនាញក្នុងករណីមានការវាយប្រហារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី