2024-09-27
SME News
2024-09-27
SME News
ភ្នំពេញ៖ កម្ពុជា ជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខ្លួនទៅកាន់ទីផ្សារប្រទេសជប៉ុន និងអន្តរជាតិ តាមរយៈពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន “Tourism Expo Japan 2024” រយៈពេល៤ថ្ងៃ នៅទីក្រុងតូក្យូ។ ពិព័រណ៍នេះ មានអ្នកសារព័ត៌មាន ក្រុមហ៊ុនអន្តរជាតិ និងស្ថាប័ននានា មកពីជាង៨០ប្រទេស ក្នុងតំបន់ និងពិភពលោក និងមានអ្នកទិញអន្តរជាតិចំនួន២៨០នាក់ ខណៈដែលរំពឹងនឹងមានអ្នកទស្សនាសរុបប្រមាណ១៨ម៉ឺននាក់ចូលរួមផងដែរ។
លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារដើម្បីចូលរួម និងផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា នៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន ដែលធ្វើឡើងចាប់ពីថ្ងៃទី២៦-២៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានក្រុមហ៊ុនឯកជនលើវិស័យទេសចរណ៍ចូលរួមជាមួយផងដែរ។ ជាមួយគ្នានេះ លោកជំទាវ ឡុង ភិរម្យ និងឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរូមក្នុងពិធីបើកជាផ្លូវការ នៃពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុននេះ និងបានបន្តទស្សនាពន្លាក្រសួងទេសចរណ៍ផងដែរ។
បើតាមការឱ្យដឹងរបស់ក្រសួងទេសចរណ៍ ជប៉ុន ជាទីផ្សារសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដោយក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុន ចំនួនជាង៦ម៉ឺននាក់ កើនឡើង ៤៨,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ តាមរយៈការចូលរួមពិព័រណ៍ “Tourism Expo Japan 2024” ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជប៉ុន ឱ្យមកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី