SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម ពិនិត្យសេចក្តីព្រាងស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល


ក្រសួងឧស្សាហកម្ម ពិនិត្យសេចក្តីព្រាងស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល
A+ A-

ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាបញ្ចប់សេចក្តីព្រាងអនុក្រឹត្យ សម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធលើថ្នាលឌីជីថលដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន និងសមាគមធុរកិច្ចនានា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យ ដែលផ្តោតលើការចុះឈ្មោះអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនមីក្រូ ដើម្បីសម្រួលការផ្តល់អត្តសញ្ញាណ និងការទទួលស្គាល់សម្រាប់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

គួរបញ្ជាក់ថា ថ្នាលឌីជីថលថ្មី ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត ដើម្បីគាំទ្រការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយស្ម័គ្រចិត្តនេះ នឹងជួយលើកកម្ពស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរួមចំណែកកាន់តែខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ទទួលបានការអនុញ្ញាតិពីរដ្ឋាភិបាល ដើម្បីរៀបចំអនុក្រឹត្យ និងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី