SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CDC ស្នើឱ្យសមាសភាពលេខាធិការដ្ឋានក.ជ.ភ. ធ្វើអាទិភាវូបនីយកម្ម ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម


CDC ស្នើឱ្យសមាសភាពលេខាធិការដ្ឋានក.ជ.ភ. ធ្វើអាទិភាវូបនីយកម្ម ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-09

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-09

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើឱ្យសមាសភាពលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិភស្តុភារកម្ម(ក.ជ.ភ.) ធ្វើអាទិភាវូបនីយកម្មលើគម្រោងដែលមានក្នុងផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣០ CITLS ដើម្បីឆាប់បានលេចចេញជារូបរាង។ ឯកឧត្តម ស៊ុន ចាន់ថុល ស្នើបែបនេះនៅក្នុងកិច្ចប្រជុំ ក.ជ.ភ. លើកទី២ អាណត្តិទី៧ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមថា គម្រោងដែលកំពុងស្ថិតក្នុងការសិក្សា គ្រប់ស្ថាប័នពាក់ព័ន្ធ គឺត្រូវផ្តល់កិច្ចសហការឱ្យអស់ពីលទ្ធភាពក្នុងការផ្តល់នូវទិន្នន័យព័ត៌មានធាតុចូលសំខាន់ៗ និងពិភាក្សាឱ្យបានលម្អិតគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាអាចយកទៅអនុវត្តប្រកបដោយសុក្រឹតភាព ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី០៦ សីហា។

កិច្ចប្រជុំ ក.ជ.ភ. លើកទី២ អាណត្តិទី៧នេះ ធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាពការងារជាអាទិភាពធំៗចំនួន៣ រួមមាន៖ ទី១.វឌ្ឍនភាពការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម២០២៣-២០៣០ CITLS, ទី២. វឌ្ឍនភាពការសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC និងទី៣. វឌ្ឍនភាពការសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ SHLC ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី