2024-07-25
គិត បុប្ផា
2024-07-25
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដែលកំពុងលើកកម្ពស់ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់ស្ត្រី នៅក្នុងវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដើម្បីមានលទ្ធភាពប្រកួតប្រជែងនាពេលអនាគត និងពង្រីកអាជីវកម្មចូលក្នុងទីផ្សារមូលបត្រ។ នេះបើតាមការលើកឡើងរបស់លោក ម៉ុក កិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម កាលពីថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤។
ការផ្តល់ការបណ្តុះបណ្តាលដល់សហគ្រិនស្រ្តី ដែលធ្វើឡើងតាមរយៈ «វគ្គបណ្តុះបណ្តាលស្តីអំពីការលើកកម្ពស់ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់ស្ត្រី MSMEs ក្នុងតំបន់អាស៊ាន លើកទី៣» នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មទៅតំបន់អាស៊ានតាមរយៈប្រព័ន្ធអេឡិចត្រូនិក។ នេះជាការលើកឡើងរបស់លោក ម៉ុក កិត្យា ដោយលោកបន្តថា ការបណ្តុះបណ្តាលនេះនឹងរួមចំណែកកសាងសមត្ថភាពក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងការយល់ដឹងពីការគ្រប់គ្រងលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ឬព័ត៌មានវិទ្យាសម្រាប់អាជីវកម្ម ការរៀបចំផែនការស្រាវជ្រាវ និងការអភិវឌ្ឍប្រព័ន្ធអេកូ-អាជីវកម្មតាមអេឡិចត្រូនិក ដល់សហគ្រិនជាស្ត្រី។ នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នាថ្ងៃទី២២ កក្កដា។
វគ្គបណ្តុះបណ្តាលខាងលើ បានផ្តួចផ្តើមឡើងក្រោមកិច្ចសហការរវាងសារណៈរដ្ឋកូរ៉េ និងអាស៊ាន(ឬ ASEAN-ROK) ក្នុងក្របខ័ណ្ឌគណកម្មាធិការសម្របសម្រួលវិស័យ MSMEs និងមធ្យមអាស៊ាន (ឬ ACCMSMEs) និងមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាគណៈកម្មាធិការដឹកនាំគម្រោងសម្រាប់ប្រទេសកម្ពុជា។ គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម នឹងបន្តភារកិច្ចស្នូលសំខាន់ពីរ គឺការដឹកនាំសម្របសម្រួលនិងអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល និងកសាងសមត្ថភាពដល់សហគ្រាសគ្រប់ប្រភេទ រាប់ទាំងការអនុវត្តផែនការគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី