2024-07-14
ទូច សូរិយា
2024-07-14
ទូច សូរិយា
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា ការប្រកបអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន អាជីវកម្មអភិវឌ្ឍន៍អគារ សហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគ ដែលប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណ នឹងត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។ នេះបើតាមការចុះផ្សាយរបស់ ន.អ.ប. នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្មដែលល្មើសច្បាប់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស និងគម្រោង ដែលកំពុងប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណពី ន.អ.ប. ទាំងអស់ ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណនៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា រាល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគម្រោងទាំងអស់ ដែលកំពុងប្រកបអាជីវកម្មខាងលើ គឺត្រូវមានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី