2024-06-21
ទូច សូរិយា
2024-06-21
ទូច សូរិយា
ភ្នំពេញ៖ ជនសង្ស័យជាស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាអ្នកទទួលប្រាក់នៃបទល្មើសឱ្យឧក្រិដ្ឋជនតាមប្រព័ន្ធអនឡាញ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
ការឈានដល់ការចាប់ខ្លួនជនសង្ស័យរូបនេះ ក្រោយពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវបង្ក្រាបបានបទល្មើសឆបោកប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត (Internet Love Scam) និងមានការ
សម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការស្នើសុំពីនគរបាលអន្តរជាតិប្រទេសសិង្ហបុរី កាលថ្ងៃទី១២ មិថុនានេះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក្រោមការអូសទាញគ្រប់រូបភាព និងគ្រប់ទម្រង់ណាមួយ ដើម្បីកុំឱ្យឈានដល់ការខាតបង់ប្រយោជន៍ផ្ទាល់ខ្លួន។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបរទេស ដែលមានតាមប្រព័ន្ធ Western Union, Ria ទាំងនេះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី