2023-10-06
SME News
2023-10-06
SME News
ភ្នំពេញ៖ ត្រឹមរយៈពេល៩ខែនៃឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានចំណូលជិត២៥លានដុល្លារ (២៤ ៩៥៥ ៣៩៧ដុល្លារ) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសប្រមាណជិត៥៤ម៉ឺននាក់ (៥៣៩ ៥៦១នាក់)។ នេះបើតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០១ តុលាកន្លងទៅ។
សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរបរទេស បានទិញសំបុត្រចូលទស្សនាអង្គរកើនប្រមាណ ៣០២,២០% និងរកចំណូលបានប្រមាណ ៣៦៥,៤២% ។ ចំពោះ ចំណូលតែក្នុងកញ្ញា ឆ្នាំ២០២៣ រកចំណូលបានជាង ១.៨លានដុល្លារ (១ ៨៦៣ ៤៦៦ដុល្លារ) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ពីភ្ញៀវទេសចរបរទេសប្រមាណ ៤១ ០៤៨នាក់។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរ កើន ៣០២,២០% និងរកចំណូលបានប្រមាណ ៣៦៥,៤២% ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនេះ បានឱ្យដឹងពីការឧបត្ថម្ភទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ពីចំណែកនៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែកញ្ញា ឆ្នាំ២០២៣ បានចំនួនជាង៨ម៉ឺនដុល្លារផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី